ឥន្ទ្រិយ​ភាវនា​សូត្រ​ ​ទី១០​


 [​៣២៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រៃ​ឫស្សី​ ​ជិត​ក​ជ្ជ​ង្គល​និគម​។​ ​គ្រានោះ​ឯង​ ​ឧត្តរ​មាណព​ ​ជា​កូនសិស្ស​របស់​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រីករាយ​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 ​[​៣២៩​]​ ​លុះ​ឧត្តរ​មាណព​ ​ជា​កូនសិស្ស​របស់​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ដូច្នេះ​ថា​ ​ម្នាល​ឧត្តរៈ​ ​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​តែង​សំដែង​វិធី​ចម្រើន​ឥន្ទ្រិយ​ ​របស់​សាវ័ក​ទាំងឡាយ​ ​មែន​ឬ​។​ ​ឧត្តរ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​តែង​សំដែង​វិធី​ចម្រើន​ឥន្ទ្រិយ​ ​របស់​សាវ័ក​ទាំងឡាយ​មែន​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ឧត្តរៈ​ ​ចុះ​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​តែង​សំដែង​វិធី​ចម្រើន​ឥន្ទ្រិយ​ ​របស់​សាវ័ក​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បា​រា​សិរិ​យ​ព្រាហ្មណ៍​ ​សំដែង​ថា​ ​បុគ្គល​ក្នុង​លោក​នេះ​ ​កុំ​មើល​(​១​)​ ​រូប​ដោយ​ភ្នែក​
​(​១​)​ ​មិន​គប្បី​មើល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់