មានការ​ប្រែប្រួល​ ​មានការ​វិនាស​ ​មានការ​រលត់​ ​ឃើញច្បាស់​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ ​ដូច្នេះ​ថា​ ​រូប​ក្នុង​កាលមុន​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​រូប​ទាំងអស់​នោះ​ ​សុទ្ធតែ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ហើ​យក៏ញុំាង​សេចក្តី​ស្រឡាញ់​ ​ឲ្យ​តាំង​ឡើង​ ​ក្នុង​អនុត្តរ​វិមោក្ខ​ ​គឺ​ព្រះ​អរហត្ត​ថា​ ​កាលណា​ហ្ន៎​ ​អាត្មាអញ​ ​នឹង​បាន​ដល់​នូវ​អាយតនៈ​ ​គឺ​ព្រះ​អរហត្ត​ ​ជា​អាយតនៈ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​បាន​ដល់​ក្នុង​កាល​ឥឡូវនេះ​ ​កា​លញុំាង​សេចក្តី​ស្រឡាញ់​ ​ឲ្យ​តាំង​ឡើង​ ​ក្នុង​អនុត្តរ​វិមោក្ខ​ដូច្នេះ​ ​ហើយក៏​កើត​ទោមនស្ស​ឡើង​ ​ព្រោះតែ​សេចក្តី​ស្រឡាញ់​ជា​បច្ច័យ​ ​ទោមនស្ស​ណា​ ​មាន​សភាព​ដូច្នេះ​ ​ទោមនស្ស​នេះ​ ​តថាគត​ ​ហៅថា​ ​នេ​ក្ខម្ម​សិត​ទោមនស្ស​។​ ​បុគ្គល​កាល​ដឹង​ច្បាស់​ថា​ ​សំឡេង​.​.​.​ ​ដឹង​ច្បាស់​ថា​ ​ក្លិន​.​.​.​ ​ដឹង​ច្បាស់​ថា​ ​រស​.​.​.​ ​ដឹង​ច្បាស់​ថា​ ​ផោដ្ឋព្វៈ​.​.​.​ ​ដឹង​ច្បាស់​ថា​ ​ធម៌​ ​មានការ​មិន​ទៀង​ ​មានការ​ប្រែប្រួល​ ​មានការ​វិនាស​ ​មានការ​រលត់​ ​ឃើញច្បាស់​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ដូច្នេះ​ថា​ ​ធម៌​ ​ក្នុង​កាលមុន​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​ធម៌​ទាំងអស់​នោះ​ ​សុទ្ធតែ​មិន​ទៀង​ ​
ថយ | ទំព័រទី ១០៥ | បន្ទាប់