ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​ពឹងផ្អែក​ ​នូវ​នេ​ក្ខម្ម​សិត​សោមនស្ស​ ​ទាំង៦​ ​ហើយ​លះបង់​ ​កន្លង​ឲ្យ​ផុត​ ​នូវ​គេហ​សិត​សោមនស្ស​ ​ទាំង៦ចេញ​ ​ការ​លះបង់​ ​នូវ​សោមនស្ស​ទាំងនោះ​ ​យ៉ាងនេះ​ឯង​ ​ការ​កន្លង​ឲ្យ​ផុត​ ​នូវ​សោមនស្ស​ទាំងនោះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​ពឹងផ្អែក​ ​នូវ​នេ​ក្ខម្ម​សិត​ទោមនស្ស​ ​ទាំង៦​ ​ហើយ​លះបង់​ ​កន្លង​ឲ្យ​ផុត​ ​នូវ​គេហ​សិត​ទោមនស្ស​ ​ទាំង៦ចេញ​ ​ការ​លះបង់​ ​នូវ​ទោមនស្ស​ទាំងនោះ​ ​យ៉ាងនេះ​ឯង​ ​ការ​កន្លង​ឲ្យ​ផុត​នូវ​ទោមនស្ស​ទាំងនោះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​ពឹង​ផ្អែក​នឹងនេ​ក្ខម្ម​សិត​ឧបេក្ខា​ ​ទាំង៦​ ​ហើយ​លះបង់​ ​កន្លង​ឲ្យ​ផុត​ ​នូវ​គេហ​សិត​ឧបេក្ខា​ ​ទាំង៦ចេញ​ ​ការ​លះបង់​ឧបេក្ខា​ទាំងនោះ​ ​យ៉ាងនេះ​ឯង​ ​ការ​កន្លង​ឲ្យ​ផុត​នូវ​ឧបេក្ខា​ទាំងនោះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ធម៌​ទាំងនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​អាស្រ័យ​ពឹង​ផ្អែក​នឹងនេ​ក្ខម្ម​សិត​សោមនស្ស​ ​ទាំង៦​ ​ហើយ​លះបង់​ ​កន្លង​ឲ្យ​ផុត​ ​នូវ​នេ​ក្ខម្ម​សិត​ទោមនស្ស​ ​ទាំង៦ចេញ​ ​ការ​លះបង់​ ​នូវ​ទោមនស្ស​ទាំងនោះ​ ​យ៉ាងនេះ​ឯង​
ថយ | ទំព័រទី ១០៩ | បន្ទាប់