ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​នោះ​ ​ព្រះអង្គ​ ​ជ្រាប​នូវ​ហេតុ​ ​ដែល​គួរ​ជ្រាប​ ​ឃើញ​នូវ​ហេតុ​ ​ដែល​គួរ​ឃើញ​បាន​ ​ជា​អ្នកមាន​បញ្ញាចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មានធម៌​កើត​ហើយ​ ​មាន​សេចក្តី​ប្រសើរ​កើត​ហើយ​ ​ជា​អ្នកពោល​ធម៌​ ​ជា​អ្ន​កញុំាង​ធម៌​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ជា​អ្នក​ពន្យល់​សេចក្តី​ ​ជា​អ្នកឲ្យ​នូវ​អមតៈ​ ​(​និព្វាន​)​ ​ព្រះ​តថាគត​ ​ជា​ម្ចាស់​នៃ​ធម៌​ ​កាលនោះ​ ​ជា​កាលគួរ​ ​អ្នក​ទាំងឡាយ​សួរ​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​បាន​ ​ព្រះមានព្រះភាគ​ ​ព្យាករ​ ​ដល់​អ្នក​ទាំងឡាយ​ ​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​។​ ​ភិក្ខុ​ទាំងឡាយ​ពោល​ថា​ ​ម្នាល​ព្រះ​ក​ច្ចា​នៈ​មាន​អាយុ​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ជ្រាប​ ​នូវ​ហេតុ​ ​ដែល​គួរ​ជ្រាប​ ​ឃើញ​នូវ​ហេតុ​ ​ដែល​គួរ​ឃើញ​ ​ព្រះអង្គ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មានធម៌​កើត​ហើយ​ ​មាន​សេចក្តី​ប្រសើរ​កើត​ហើយ​ ​ជា​អ្នកពោល​ធម៌​ ​ជា​អ្ន​កញុំាង​ធម៌​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ជា​អ្នក​ពន្យល់​សេចក្តី​ ​ជា​អ្នកឲ្យ​នូវ​អមតៈ​ ​(​និព្វាន​)
ថយ | ទំព័រទី ១២៥ | បន្ទាប់