[​១២១​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចម្តេច​ហៅថា​ ​ចិត្ត​ឋិតនៅ​ខាងក្នុង​។​ ​ម្នាល​អាវុសោ​ ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ភិក្ខុ​នោះ​ ​រមែង​មានវិញ្ញាណ​ ​រលឹក​ទៅតាម​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ ​ប្រាថ្នា​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ ​ជាប់​ចំពាក់​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ដែល​កើតអំពី​វិវេក​ ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ ​(​នេះ​)​ ​ហៅថា​ ​ចិត្ត​ឋិតនៅ​ខាងក្នុង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​រួចហើយ​បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ ​ក្នុង​សន្តាន​ចិត្ត​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​ភាពជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់