ភិក្ខុ​នោះ​ ​រមែង​មានវិញ្ញាណ​ ​រលឹក​ទៅតាម​នូវ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​ប្រាថ្នា​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​ជាប់​ចំពាក់​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​(​នេះ​)​ ​ហៅថា​ ​ចិត្ត​ឋិតនៅ​ខាងក្នុង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​ហើយ​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​និង​មាន​សេចក្តី​ដឹងខ្លួន​ ​ទទួល​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សរសើរ​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​ ​ទោះបី​បុគ្គល​ ​ដែល​បាន​តតិយជ្ឈាន​ ​តែង​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​ ​មានធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ដូច្នេះ​ ​ព្រោះ​តតិយជ្ឈាន​ណា​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ភិក្ខុ​នោះ​ ​រមែង​មានវិញ្ញាណ​ ​រលឹក​ទៅតាម​ ​នូវ​ឧបេក្ខា​ ​ប្រាថ្នា​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​សុខ​ប្រកបដោយ​ឧបេក្ខា​ ​ជាប់​ចំពាក់​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​សុខ​ ​ប្រកបដោយ​ឧបេក្ខា​ ​ប្រកប​ព្រម​ ​ដោយ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបេក្ខា​ ​និង​សុខ​ ​(​នេះ​)​ ​ហៅថា​ ​ចិត្ត​ឋិតនៅ​ខាងក្នុង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ព្រោះ​លះបង់​ ​នូវ​សុខ​ផង​ ​
ថយ | ទំព័រទី ១៣១ | បន្ទាប់