[​១៣០​]​ ​ឯ​ពាក្យ​ថា​ ​បុគ្គល​មិន​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​សុខ​ក្នុង​កាម​ ​ដែល​ជា​ធម៌​ថោកទាប​ ​ជា​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មួយទៀត​ ​មិន​គប្បី​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ធ្វើខ្លួន​ឯង​ ​ឲ្យ​លំបាក​ ​ជា​របស់​នាំមក​ ​នូវ​សេចក្តី​ទុក្ខ​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ពាក្យ​នុ៎ះ​ ​តថាគត​ ​បាន​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ធម៌​ណា​ ​គឺ​ការ​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​សោមនស្ស​ ​របស់​បុគ្គល​ ​ដែល​មាន​សេចក្តី​សុខ​ដោយ​កាម​ប្ប​ដិ​សន្ធិ​(​១​)​ ​ដែល​ជា​ធម៌​ថោកទាប​ ​ជា​ធម៌​របស់​អ្នកស្រុក​ ​ជា​ធម៌​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​នេះ​ ​ជា​ធម៌​ប្រកបដោយ​សេចក្តី​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ជា​សេចក្តី​ប្រតិបត្តិ​ខុស​។​ ​ធម៌​ណា​ ​គឺ​ការ​មិន​ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ដោយ​សោមនស្ស​ ​របស់​បុគ្គល​ ​ដែល​មាន​សេចក្តី​សុខ​ ​ដោយ​កាម​ប្ប​ដិ​សន្ធិ​ ​ជា​សេចក្តី​ព្យាយាម​ថោកទាប​ ​ជា​ធម៌​របស់​អ្នកស្រុក​ ​ជា​របស់​បុថុជ្ជន​ ​មិនមែន​ជា​របស់​ព្រះ​អរិយបុគ្គល​
​(​១​)​ ​ការ​ជាប់​ចំពាក់​ក្នុង​កាម​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់