​សច្ច​វិភង្គ​សូត្រ​ ​ទី១១​


 [​១៧៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ជិត​ក្រុង​ពារាណសី​។​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​១៧៤​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មចក្រ​ដ៏​ប្រសើរ​ ​ដែល​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ជិត​ក្រុង​ពារាណសី​ ​ជា​ធម្មចក្រ​ ​ដែល​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​នរណា​មួយ​ក្តី​ ​ក្នុង​លោក​ ​មិន​អាច​ធ្វើ​បដិ​វត្តិ​បាន​ ​គឺ​ការ​ប្រាប់​ ​ការសំដែង​ ​ការ​បញ្ជាក់​ ​ការតែងតាំង​ ​ការ​បើក​ ​ការ​វែកញែក​ ​និង​ការ​ធ្វើឲ្យ​ងាយ​ ​នូវ​អរិយសច្ច​ទាំង៤​ ​អរិយសច្ច​ទាំង៤​ ​តើ​ដូចម្តេច​ ​គឺ​ការ​ប្រាប់​ ​ការសំដែង​ ​ការ​បញ្ជាក់​ ​ការតែងតាំង​ ​ការ​បើក​ ​ការ​វែកញែក​ ​និង​ការ​ធ្វើឲ្យ​ងាយ​ ​នូវ​ទុក្ខអរិយសច្ច១​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់