​ការ​ប្រាប់​ ​ការសំដែង​ ​ការ​បញ្ជាក់​ ​ការតែងតាំង​ ​ការ​បើក​ ​ការ​វែកញែក​ ​និង​ការ​ធ្វើឲ្យ​ងាយ​ ​នូវ​ទុក្ខសមុទយ​អរិយសច្ច១​ ​ការ​ប្រាប់​ ​ការសំដែង​ ​ការ​បញ្ជាក់​ ​ការតែងតាំង​ ​ការ​បើក​ ​ការ​វែកញែក​ ​និង​ការ​ធ្វើឲ្យ​ងាយ​ ​នូវ​ទុក្ខនិរោធ​អរិយសច្ច១​ ​ការ​ប្រាប់​ ​ការសំដែង​ ​ការ​បញ្ជាក់​ ​ការតែងតាំង​ ​ការ​បើក​ ​ការ​វែកញែក​ ​និង​ការ​ធ្វើឲ្យ​ងាយ​ ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មចក្រ​ដ៏​ប្រសើរ​ ​ដែល​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ជិត​ក្រុង​ពារាណសី​ ​ជា​ធម្មចក្រ​ ​ដែល​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​នរណា​មួយ​ក្តី​ ​ក្នុង​លោក​ ​មិន​អាច​ធ្វើ​បដិ​វត្តិ​បាន​ ​គឺ​ការ​ប្រាប់​ ​ការសំដែង​ ​ការ​បញ្ជាក់​ ​ការតែងតាំង​ ​ការ​បើក​ ​ការ​វែកញែក​ ​និង​ការ​ធ្វើឲ្យ​ងាយ​ ​នូវ​អរិយសច្ច​ ​ទាំង៤នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​សេព​នូវ​សារីបុត្ត​ ​និង​មោគ្គល្លាន​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​គប់​រក​សារីបុត្ត​ ​និង​មោគ្គល្លាន​ចុះ​ ​ព្រោះ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ជា​បណ្ឌិត​ភិក្ខុ​ ​ជា​អ្នក​អនុគ្រោះ​សព្រហ្មចារី​ទាំងឡាយ​។​
ថយ | ទំព័រទី ២០២ | បន្ទាប់