ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​ ​នូវ​លោកខាងមុខ​(​១​)​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​លោកខាងមុខ​ ​របស់​អាត្មាអញ​ ​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​
 ​[​២១១​]​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​ធម្មជាត​ណា​ ​ដែល​អាត្មាអញ​បានឃើញ​ហើយ​ ​ឮ​ហើយ​ ​ប៉ះពាល់​ហើយ​ ​ដឹង​ច្បាស់​ហើយ​ ​ស្វែងរក​ហើយ​ ​ស្ទាបស្ទង់​ដោយចិត្ត​ហើយ​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​ធម្មជាត​នោះ​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​ធម្មជាត​នោះ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សង្គ្រោះ​យក​លោក​ដទៃ​ ​លើកលែងតែ​មនុស្សលោក​ចេញ​។​ ​អធិប្បាយ​ថា​ ​ឲ្យ​លះ​ចិត្តគិត​ថា​ ​អាត្មាអញ​ ​នឹង​កើត​ក្នុង​ទេវលោក​ឯណោះ​ ​នៅក្នុង​ទេវលោក​ឯណោះ​ ​បរិភោគ​ ​និង​ស្លៀកដណ្តប់​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់