​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​អានន្ទ​មាន​អាយុ​ ​ទូន្មាន​អនាថបិណ្ឌិក​គហបតី​ ​ដោយ​ឱវាទ​នេះ​រួចហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ចៀសចេញ​ទៅ​។​
 [​២១៣​]​ ​កាលបើ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និង​ព្រះ​អានន្ទ​មាន​អាយុ​ ​ចៀសចេញ​ទៅ​ ​អស់​កាល​មិនយូរ​ប៉ុន្មាន​ ​អនាថបិណ្ឌិក​គហបតី​ ​ក៏​ធ្វើ​មរណកាល​ ​ទៅ​កើត​ក្នុង​ពួក​ទេវតា​ឋាន​តុសិត​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​ទេវបុត្ត​ ​លុះ​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​មាន​ពន្លឺ​ដ៏​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងអស់​ ​ឲ្យ​ភ្លឺស្វាង​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ទាំងឡាយ​ថា​
​វត្ត​ជេតពន​នេះ​ ​សុទ្ធតែ​ពួក​អ្នក​ស្វែងរក​គុណ​ដ៏​ល្អ​ ​នៅ​អាស្រ័យ​ជានិច្ច​ ​ដែល​ព្រះពុទ្ធ​ជា​ធម្មរាជ​ ​គង់​អាស្រ័យ​នៅ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់