ខ្ញុំ​មិន​អាច​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ ​ទុក្ខវេទនា​នៃ​ខ្ញុំ​ ​ខ្លាំង​ណាស់​ ​ចេះតែ​ចម្រើន​ទៅមុខ​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​ការ​ចម្រើនឡើង​នៃ​ទុក្ខវេទនា​ ​ចេះតែ​ប្រាកដ​ ​ការ​ធូរ​ថយ​មិន​ប្រាកដ​ឡើយ​។​
 [​២២១​]​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​បុរស​មាន​កម្លាំង​ពីរ​នាក់​ ​ចាប់​នូវ​បុរស​មាន​កម្លាំង​ថយ​ ​ត្រង់​ដើម​ដៃ​ម្ខាង​ៗ​ម្នាក់​ ​នាំ​យក​ទៅ​រោល​កំ​ដៅ​ ​លើ​រណ្តៅ​រងើកភ្លើង​ ​យ៉ាងណា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​រាងកាយ​របស់ខ្ញុំ​ ​ដ៏​ក្រៃលែង​ ​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ខ្ញុំ​មិន​អាច​អត់ធន់​បានទេ​ ​ខ្ញុំ​មិន​អាច​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ ​ខ្លាំង​ណាស់​ ​ចេះតែ​ចម្រើន​ទៅមុខ​ ​មិន​ស្រាក​ស្រាន្ត​ទេ​ ​ការ​ចម្រើនឡើង​ ​នៃ​ទុក្ខវេទនា​ ​ចេះតែ​ប្រាកដ​ ​ការ​ធូរ​ថយ​មិន​ប្រាកដ​ឡើយ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ខ្ញុំ​នឹង​នាំ​យក​នូវ​កាំបិត​(​១​)​ ​ខ្ញុំ​មិន​អាល័យ​ជីវិត​ទេ​។​
​(​១​)​ ​គ្រឿង​សស្ត្រា​សម្រាប់​នាំ​បង់​ ​នូវ​ជីវិត​ ​ឬ​សម្រាប់​ប្រហារជីវិត​។​
ថយ | ទំព័រទី ២៥៣ | បន្ទាប់