[​២២២​]​ ​ព្រះ​សារីបុត្រ​និយាយ​ថា​ ​ឆ​ន្នៈ​មាន​អាយុ​ ​កុំ​កាន់​យក​កាំបិត​ឡើយ​ ​ឆ​ន្នៈ​មាន​អាយុ​ ​ចូរ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ចុះ​ ​ពួក​យើង​ចង់​ឲ្យ​ឆ​ន្នៈ​មាន​អាយុ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ប្រសិនបើ​មិន​មាន​ភោជន​ជាទី​សប្បាយ​ ​សម្រាប់​ឆ​ន្នៈ​មាន​អាយុ​ទេ​ ​ខ្លួនខ្ញុំ​ ​នឹង​ស្វែងរក​ភោជន​ជាទី​សប្បាយ​ ​ឲ្យ​ឆ​ន្នៈ​មាន​អាយុ​ ​ប្រសិនបើ​មិន​មាន​ភេសជ្ជៈ​ ​ជាទី​សប្បាយ​ ​សម្រាប់​ឆ​ន្នៈ​មាន​អាយុ​ទេ​ ​ខ្លួនខ្ញុំ​ ​នឹង​ស្វែងរក​ភេសជ្ជៈ​ ​ជាទី​សប្បាយ​ ​ឲ្យ​ឆ​ន្នៈ​មាន​អាយុ​ ​ប្រសិនបើ​មិន​មាន​មនុស្ស​ ​ជា​ឧបដ្ឋាក​ដ៏​សមគួរ​ ​សម្រាប់​ឆ​ន្នៈ​មាន​អាយុ​ទេ​ ​ខ្លួនខ្ញុំ​នឹង​បម្រើ​ឆ​ន្នៈ​មាន​អាយុ​ ​ឆ​ន្នៈ​មាន​អាយុ​ ​កុំ​កាន់​យក​កាំបិត​ឡើយ​ ​ឆ​ន្នៈ​មាន​អាយុ​ ​ចូរ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​យើង​ប្រាថ្នា​ឲ្យ​ឆ​ន្នៈ​មាន​អាយុ​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​ណាស់​។​
 [​២២៣​]​ ​ឆ​ន្ន​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ភោជន​ជាទី​សប្បាយ​ ​សម្រាប់​ខ្ញុំ​មិនមែន​គ្មាន​ទេ​ ​ភេសជ្ជៈ​ជាទី​សប្បាយ​សម្រាប់​ខ្ញុំ​ ​មិនមែន​គ្មាន​ទេ​ ​មនុស្សជា​ឧបដ្ឋាក​ដ៏​សមគួរ​ ​សម្រាប់​ខ្ញុំ​មិនមែន​គ្មាន​ទេ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​តែថា​ ​ខ្ញុំ​ធ្លាប់​បម្រើ​ព្រះ​សាស្តា​ ​យូរអង្វែង​មក​ហើយ​ ​ដោយ​សេចក្តី​ពេញចិត្ត​ពិ​តៗ​ ​មិនមែន​បម្រើ​ ​ដោយ​សេចក្តី​មិន​ពេញចិត្ត​ទេ
ថយ | ទំព័រទី ២៥៤ | បន្ទាប់