​មែក​ ​និង​សន្លឹក​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ស្រមោល​ណា​ ​របស់​ឈើ​នោះ​ ​ស្រមោល​នោះ​ ​ទៀងទាត់​ ​ឋិតថេរ​ ​មិន​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​អ្នកនោះ​ ​ឈ្មោះថា​ ​និយាយត្រឹមត្រូវ​ដែរ​ឬ​។​ ​ការ​និយាយ​នុ៎ះ​ ​មិន​ត្រូវ​ទេ​ ​លោកម្ចាស់​។​ ​ការ​និយាយ​នោះ​ ​មិន​ត្រូវ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​ព្រោះថា​ ​ឈើ​ធំ​ឯណោះ​ ​មាន​ខ្លឹម​ ​កំពុង​ឈរ​នៅ​ ​ឫស​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ដើម​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​មែក​និង​សន្លឹក​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ចាំបាច់​និយាយទៅ​ថ្វី​ ​ដល់​ស្រមោល​របស់​ឈើ​នោះ​ ​ដែល​ជា​របស់​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​។​
 ​[​២៥០​]​ ​ម្នាលនាង​ទាំងឡាយ​ ​សេចក្តី​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ជន​ណា​និយាយ​យ៉ាងនេះ​ថា​ ​អា​តយ​នៈ​ខាងក្រៅ​ប្រាំមួយ​នេះ​ ​មិន​ទៀង​ ​អាត្មាអញ​ ​អាស្រ័យ​អាយតនៈ​ខាងក្រៅ​ហើយ​ ​ទទួលដឹង​អារម្មណ៍​ណា​ ​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​មែន​ទុក្ខ​មិនមែន​សុខ​ ​អារម្មណ៍​នោះ​ ​ទៀងទាត់
ថយ | ទំព័រទី ២៨១ | បន្ទាប់