​មិន​គួរ​យល់ឃើញ​យ៉ាងនោះ​ទេ​ ​លោកម្ចាស់​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​ក្នុង​កាលមុន​ ​ពួក​យើង​បានឃើញ​តាមពិត​ ​នូវ​សេចក្តី​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ថា​ ​អាយតនៈ​ខាងក្រៅ​ទាំង៦នេះ​ ​មិន​ទៀង​ទេ​។​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រពៃ​ពេក​ហើយ​ ​ម្នាលនាង​ទាំងឡាយ​ ​សេចក្តី​នុ៎ះ​ ​អរិយសាវ័ក​ ​ក៏​ឃើញ​ពិតប្រាកដ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនោះ​ដែរ​។​ ​
 [​២៦០​]​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​នូវ​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុវិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​យល់ឃើញ​យ៉ាងនោះ​ទេ​ ​លោកម្ចាស់​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​ក្នុង​កាលមុន​ ​ពួក​យើង​បានឃើញ​តាមពិត​ ​នូវ​សេចក្តី​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ថា​ ​វិញ្ញាណ​កាយ​ ​ទាំង៦នេះ​ ​មិន​ទៀង​។​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់