​[​២៨៨​]​ ​ពាក្យ​ថា​ ​អាយតនៈ​ខាងក្រៅ៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ចុះ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​រូបាយតនៈ​ ​១​ ​សទ្ទាយតនៈ​ ​១​ ​គន្ធាយតនៈ​ ​១​ ​រសាយតនៈ​ ​១​ ​ផោដ្ឋព្វា​យតនៈ​ ​១​ ​ធម្មាយតនៈ​ ​១​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​អាយតនៈ​ខាងក្រៅ​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​ ​នេះ​ ​ឆ​ក្កៈ​ទី២​។​
 [​២៨៩​]​ ​ពាក្យ​ថា​ ​វិញ្ញាណ​កាយ​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ចុះ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ចក្ខុវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ភ្នែក​ ​និង​រូប១​ ​សោតវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង១​ ​ឃានវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន១​ ​ជិវ្ហា​វិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស១​ ​កាយវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ១​ ​មនោវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍១​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ហើយ​ថា​ ​វិញ្ញាណ​កាយ​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​ ​នេះ​ ​ឆ​ក្កៈ​ទី៣​។​
ថយ | ទំព័រទី ៣១៣ | បន្ទាប់