​[​២៩៣​]​ ​បុគ្គល​ណា​និយាយ​យ៉ាងនេះ​ថា​ ​ភ្នែក​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​(​ព្រោះថា​)​ ​ភ្នែក​ ​គេ​តែង​ដឹង​ច្បាស់​ថា​ ​មានការ​កើតឡើង​ផង​ ​ការ​វិនាស​ទៅវិញ​ផង​។​ ​លុះតែ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅវិញ​ថា​ ​ខ្លួន​របស់​អញ​ ​កើតឡើង​ផង​ ​វិនាស​ទៅវិញ​ផង​ ​បុគ្គល​នោះ​ឯង​ ​ទើប​ឈ្មោះថា​ ​យល់ឃើញ​ត្រូវ​ ​ហេតុ​នោះ​ ​បាន​ជា​ថា​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​ភ្នែក​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​ព្រោះហេតុនោះ​ ​ភ្នែក​ ​មិនមែន​ជា​ខ្លួន​ឡើយ​។​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​រូប​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​(​ព្រោះថា​)​ ​រូប​ ​គេ​តែង​ដឹង​ច្បាស់​ថា​ ​មានការ​កើតឡើង​ផង​ ​ការ​វិនាស​ទៅវិញ​ផង​។​ ​លុះតែ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅវិញ​ថា​ ​ខ្លួន​របស់​អញ​ ​កើតឡើង​ផង​ ​វិនាស​ទៅវិញ​ផង​ ​បុគ្គល​នោះ​ឯង​ ​ទើប​ឈ្មោះថា​ ​យល់ឃើញ​ត្រូវ​ ​ហេតុ​នោះ​បាន​ជា​ថា​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​រូប​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​ព្រោះហេតុនោះ​ ​ភ្នែក​មិនមែន​ជា​ខ្លួន​ ​រូប​ក៏​មិនមែន​ជា​ខ្លួន​ឡើយ​។​ ​
ថយ | ទំព័រទី ៣១៧ | បន្ទាប់