​ពាល់ត្រូវ​ ​រមែង​ក្រៀមក្រំ​ចិត្ត​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​ទ្រហោយំ​ ​ដល់​នូវ​សេចក្តី​វង្វេង​ ​បដិ​ឃានុ​ស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​ដេក​សម្ងំ​នៅ​។​ ​កាលបើ​អ​ទុ​ក្ខម​សុខវេទនា​ពាល់ត្រូវ​ ​រមែង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ទៅ​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​វេទនា​នោះ​ ​និង​ការ​រលាស់​ចេញ​ ​នូវ​វេទនា​នោះ​ ​អ​វិ​ជ្ជានុ​ស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​ដេក​សម្ងំ​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ឯង​ ​បើទុកជា​មិនបាច់​លះបង់​ ​នូវ​រាគានុស័យ​ ​ក្នុង​សុខវេទនា​ ​មិនបាច់​បន្ទោបង់​ ​នូវ​បដិ​ឃានុ​ស័យ​ ​ក្នុង​ទុក្ខវេទនា​ ​មិនបាច់​គាស់រំលើង​ ​នូវ​អ​វិ​ជ្ជានុ​ស័យ​ ​ក្នុង​អ​ទុ​ក្ខម​សុខវេទនា​ ​មិនបាច់​លះបង់​ ​នូវ​អវិជ្ជា​ ​មិន​បាច់​ញុំាង​វិជ្ជា​ ​ឲ្យ​កើតឡើង​ក៏ដោយ​ ​ក៏​គង់​ជា​អ្នកធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​នេះ​បាន​ ​ពាក្យ​ដូច្នេះ​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោតវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​.​.​.​ ​ឃានវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​.​.​.​
ថយ | ទំព័រទី ៣២៧ | បន្ទាប់