​មិនបាច់​គាស់រំលើង​ ​នូវ​អ​វិ​ជ្ជានុ​ស័យ​ ​ក្នុង​អ​ទុ​ក្ខម​សុខវេទនា​ ​មិនបាច់​លះបង់​នូវ​អវិជ្ជា​ ​មិន​បាច់​ញុំាង​វិជ្ជា​ឲ្យ​កើតឡើង​ក៏ដោយ​ ​ក៏​គង់​ជា​អ្នកធ្វើ​ទីបំផុត​ ​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​នេះ​បាន​ ​ពាក្យ​ដូច្នេះ​នុ៎ះ​ ​មិន​សម​ហេតុ​ឡើយ​។​ ​
 [​២៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ភ្នែក​ ​និង​រូប​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ផស្សៈ​ ​វេទនា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​រមែង​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​បុគ្គល​នោះ​ ​កាលបើ​សុខវេទនា​ពាល់ត្រូវ​ ​រមែង​មិន​រីករាយ​ ​មិន​ក្អាកក្អាយ​ ​មិន​តាំងនៅ​ក្នុង​សេចក្តី​ពេញចិត្ត​ទេ​ ​រាគានុស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​មិន​ដេក​សម្ងំ​នៅឡើយ​។​ ​កាល​ទុក្ខវេទនា​ពាល់ត្រូវ​ ​រមែង​មិន​ក្រៀមក្រំ​ចិត្ត​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ទ្រហោយំ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ទេ​ ​បដិ​ឃានុ​ស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​មិន​ដេក​សម្ងំ​នៅឡើយ​។​ ​កាល​អ​ទុ​ក្ខម​សុខវេទនា​ពាល់ត្រូវ​ ​រមែង​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ទៅ​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​វេទនា​នោះ​ ​និង​ការ​រលាស់​ចេញ​ ​នូវ​វេទនា​នោះ​ ​អ​វិ​ជ្ជានុ​ស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​មិន​ដេក​សម្ងំ​នៅឡើយ​។​
ថយ | ទំព័រទី ៣២៩ | បន្ទាប់