​ពោជ្ឈង្គ៧​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​ធម៌២យ៉ាងនេះ​ ​គឺ​សមថៈ១​ ​វិបស្សនា១​ ​ជា​ធម៌​ទាក់ទង​គូ​នឹងគ្នា​ ​តែង​ប្រព្រឹត្តទៅ​ដល់​បុគ្គល​នោះ​។​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គប្បី​កំណត់​ដឹង​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​បុគ្គល​នោះ​ ​ក៏​កំណត់​ដឹង​ ​នូវ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គប្បី​លះបង់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ក៏​លះបង់​ ​នូវ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គប្បី​ចម្រើន​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ក៏​ចម្រើន​នូវ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ក៏​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ទាំងនោះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​ទាំងឡាយ​ ​ដែល​គប្បី​កំណត់​ដឹង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​តើ​ដូចម្តេច​ ​ត្រូវ​ឆ្លើយ​ថា​ ​បាន​ដល់​ឧបាទានក្ខន្ធ​ ​(​គំនរ​ ​ជា​គ្រឿង​ប្រកាន់​មាំ​)​ ​ទាំង៥​ ​គឺ​ ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​ ​នេះឯង​ ​ដែល​ជា​ធម៌​គប្បី​កំណត់​ដឹង​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​ទាំងឡាយ​ ​ដែល​គប្បី​លះបង់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​តើ​ដូចម្តេច​ ​អវិជ្ជា​ ​និង​ភវតណ្ហា​នេះឯង​ ​ជា​ធម៌​ត្រូវ​លះបង់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​។​
ថយ | ទំព័រទី ៣៤១ | បន្ទាប់