បពិត្រ​ភិក្ខុ​ ​ព្រោះថា​ ​ឧទ្ទេស​ ​និង​វិភង្គ​នៃ​ភទ្ទេ​ករ​ត្តិ​គាថា​ ​ដែល​ប្រកបដោយ​ប្រយោជន៍​ ​ចាត់ទុកថា​ ​ជា​អាទិ​ព្រហ្មចរិយៈ​ ​(​ព្រហ្មចរិយៈ​ខាងដើម​)​។​ ​ចន្ទ​ន​ទេវបុត្រ​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​ចប់ហើយ​ ​ក៏​បាត់​ក្នុង​ទីនោះ​ទៅ​។​
 ​[​៤៤​]​ ​គ្រានោះ​ឯង​ ​ព្រះ​លោ​មសក​ង្គិយៈ​មាន​អាយុ​ ​កាល​កន្លង​រាត្រី​នោះ​ហើយ​ ​រៀបចំ​សេនាសនៈ​ ​កាន់​បាត្រ​ ​និង​ចីវរ​ ​ហើយ​ចៀស​ទៅកាន់​ចារិក​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​កាល​លោក​ត្រាច់​ទៅកាន់​ចារិក​ ​ដោយលំដាប់​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​ ​ទៀប​ក្រុង​សាវត្ថី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​លោ​មសក​ង្គិយៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យមួយ​ ​ខ្ញុំ​ព្រះអង្គ​នៅក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​នាកាល​រាត្រី​បឋមយាម​កន្លង​ហើយ​ ​មាន​ទេវបុត្រ​មួយ​អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំា​ងនិ​គ្រោ​ធា​រាម​ទាំងមូល​ ​ឲ្យ​ភ្លឺច្បាស់​ ​ហើយ​ចូល​ទៅ​រក​ខ្ញុំ​ព្រះអង្គ​ ​លុះ​ចូល​ទៅដល់​ហើយ​
ថយ | ទំព័រទី ៤៥ | បន្ទាប់