ទើប​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​បពិត្រ​ព្រះអង្គ​ ​លុះ​ទេវបុត្រ​នោះ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើបបាន​ពោល​ពាក្យ​នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ភិក្ខុ​ ​លោក​ចាំ​នូវ​ឧទ្ទេស​ ​និង​វ​ភង្គ​នៃ​ភទ្ទេ​ក​រត្តៈ​ឬទេ​ ​កាល​ទេវបុត្រ​នោះ​ ​សួរ​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​បាន​ពោល​នឹង​ទេវបុត្រ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​យើង​មិន​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​នៃ​ភទ្ទេ​ក​រត្តៈ​ទេ​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​នៃ​ភទ្ទេ​ក​រត្តៈ​ឬ​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​មិន​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​នៃ​ភទ្ទេ​ក​រត្តៈ​ទេ​ ​បពិត្រ​ភិក្ខុ​ ​ចុះលោក​ចាំ​នូវ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ឬ​ ​ម្នាល​អាវុសោ​ ​យើង​មិន​ចាំ​នូវ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ទេ​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​នូវ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ឬ​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​ចាំ​នូវ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​នូវ​ភទ្ទេ​ករ​ត្តិ​គាថា​ទាំងឡាយ​ ​ដោយ​ប្រការ​ដូចម្តេច​ ​បពិត្រ​ភិក្ខុ​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​គង់នៅ​លើ​បណ្ឌុកម្ពលសិលា​ ​ទៀប​ដើម​បារិច្ឆត្តក​ព្រឹក្ស​ ​ក្នុង​ឋាន​តាវត្តិង្ស​ទេវលោក​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​បាន​ភាសិត​នូវ​ឧទ្ទេស​ ​និង​វិភង្គ​នៃ​ភទ្ទេ​ក​រត្តៈ​ ​ដល់​ពួក​ទេវតា​ ​ឋាន​តាវត្តិង្ស​ថា​
ថយ | ទំព័រទី ៤៦ | បន្ទាប់