[៦៦] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានសមាទានយ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នក មានភោគសម្បត្តិច្រើន ។ ម្នាលមាណព បុគ្គលដែលឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានភោគសម្បត្តិច្រើន។
[៦៧] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នករឹងត្អឹង មើលងាយ មិនសំពះបុគ្គលដែលគួរសំពះ មិនក្រោកទទួលបុគ្គលដែលគួរក្រោកទទួល មិនឲ្យអាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ
[៦៧] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នករឹងត្អឹង មើលងាយ មិនសំពះបុគ្គលដែលគួរសំពះ មិនក្រោកទទួលបុគ្គលដែលគួរក្រោកទទួល មិនឲ្យអាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ