មិនឲ្យផ្លូវ ដល់បុគ្គលដែលគួរដល់ផ្លូវ មិនធ្វើសក្ការៈ ដល់បុគ្គលដែលគួរដល់សក្ការៈ មិនធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើសេចក្តីគោរព មិនរាប់អានដល់បុគ្គលដែលគួររាប់អាន មិនបូជាដល់បុគ្គលដែលគួរបូជា។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នក មានត្រកូលថោកទាប ។ ម្នាលមាណព បុគ្គលដែលរឹងត្អឹង មើលងាយ មិនសំពះបុគ្គលដែលគួរសំពះ មិនក្រោកទទួលបុគ្គលដែលគួរក្រោកទទួល មិនឲ្យអាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ មិនឲ្យផ្លូវ ដល់បុគ្គលដែលគួរដល់ផ្លូវ មិនធ្វើសក្ការៈ ដល់បុគ្គលដែលគួរធ្វើសក្ការៈ មិនធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើសេចក្តីគោរព មិនរាប់អានបុគ្គលដែលគួររាប់អាន មិនបូជាបុគ្គលដែលគួរបូជា នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានត្រកូលថោកទាប។