បុគ្គល​ធ្វើអំពើ​ប្រកបដោយ​ចេតនា​ ​ដោយ​កាយវាចា​ចិត្ត​ ​ជាហេតុ​នៃ​អ​ទុ​ក្ខម​សុខវេទនា​ ​បុគ្គល​នោះ​ ​តែង​រង​អ​ទុ​ក្ខម​សុខវេទនា​ ​ម្នាល​អានន្ទ​ ​សមិទ្ធិ​ជា​មោឃបុរស​ ​កាល​ព្យាករ​យ៉ាងនេះ​ ​ឈ្មោះថា​ ​គួរ​ព្យាករ​ដោយ​ប្រពៃ​ ​ដល់​បោ​ត​លិ​បុ​ត្ត​បរិ​ព្វា​ជ​ក​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ពួក​តិរ្ថិយ​បរិ​ព្វា​ជ​កដ​ទៃ​ទាំងនោះ​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាស​ប្រតិពល​ ​ម្តេច​ឡើយ​នឹង​ដឹង​មហា​កម្ម​វិភង្គ​ ​របស់​តថាគត​បាន​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​កាលបើ​តថាគត​ ​ចែក​មហា​កម្ម​វិភង្គ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ស្តាប់​ចុះ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​នេះ​ជា​កាលគួរ​ ​ព្រះមានព្រះភាគ​ ​គួរ​ចែក​នូវ​មហា​កម្ម​វិភង្គ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ជា​កាលគួរ​ ​ព្រះមានព្រះភាគ​ ​គួរ​ចែក​មហា​កម្ម​វិភង្គ​ ​ពួក​ភិក្ខុ​បាន​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ ​និង​បាន​ចងចាំ​ទុក​។​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​យកចិត្ត​ទុកដាក់​ ​ស្តាប់​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 ​[​៧៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ថា​ ​ម្នាល​អានន្ទ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​មាន៤ពួក​។​ ​បុគ្គល៤ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ៧៧ | បន្ទាប់