ខ្លួនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនមិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ខ្លួនមិនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណាដល់ខ្លួនមិនជាទីស្រឡាញ់ បុគ្គលទាំងនោះ តែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះថា មិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះ បពិត្រមហារាជ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ទើបខ្លួនឈ្មោះថា ជាទីស្រឡាញ់របស់បុគ្គលទាំងនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនមិនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនជាទីស្រឡាញ់របស់បុគ្គលទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ខ្លួនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណា ដល់ខ្លួនជាទីស្រឡាញ់ បុគ្គលទាំងនោះ តែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះថាជាទីស្រឡាញ់របស់បុគ្គលទាំងនោះ។