[៣៨៤] ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ។បេ។
បុគ្គល កាលប្រាថ្នានូវអាយុ ភាពជាអ្នកមិនមានរោគ សម្បុរកាយ ឋានសួគ៌ ត្រកូលខ្ពស់ និងសេចក្តីត្រេកអរទាំងឡាយ ដ៏លើសលុបតៗទៅ (គួរតែធ្វើសេចក្តីមិនប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតជាអ្នកមិនប្រមាទ តែងបានប្រយោជន៍ទាំងពីរ គឺប្រយោជន៍ណា ក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ណា ដែលមានក្នុងបរលោកក្តី ធីរជន ឈ្មោះថាបណ្ឌិត ព្រោះការបាននូវប្រយោជន៍ទាំងពីរនោះ។

ទុតិយអប្បមាទសូត្រ ទី៨
[៣៨៥] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី... គង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ