នែ​ពួក​មោឃបុរស​ ​ដំណើរ​នេះ​មិន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​ ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​កាល​ដឹង​ ​ហើយ​បង្អោន​នូវ​លាភ​របស់​សង្ឃ​ ​ដែលគេ​នឹង​បង្អោន​ទៅ​ ​(​ដើម្បី​សង្ឃ​)​ ​មក​ដើម្បី​ខ្លួន​វិញ​ ​ភិក្ខុ​នោះ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​
​​ [​១៧០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​បឋម​បារាជិក​រួចហើយ​។​ ​ដែល​ហៅថា​ ​ដឹង​ ​(​ក្នុង​សិក្ខាបទ​នេះ​)​ ​គឺ​ដឹងខ្លួន​ឯង​ក្ដី​ ​អ្នកដទៃ​មក​ប្រាប់ភិក្ខុ​នោះ​ក្ដី​ ​អ្នក​ម្ចាស់​ទាន​នោះ​មក​ប្រាប់​ ​(​ដល់​ភិក្ខុ​នោះ​)​ក្ដី​។​ ​ដែល​ហៅថា​របស់​សង្ឃ​នោះ​ ​គឺ​ទាយក​បាន​វេរ​ ​ប្រគេន​បរិច្ចាគ​ដល់​សង្ឃ​ហើយ​។​ ​ដែល​ហៅថា​ ​លាភ​នោះ​ ​បាន​ដល់​ ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​និង​គ្រឿងបរិក្ខារ​ ​គឺ​ថ្នាំ​ជា​បច្ច័យ​ដល់​មនុស្ស​ ​ជម្ងឺ​ ​ដោយហោចទៅ​ ​ដុំ​នៃ​លំអិត​ក្ដី​ ​ឈើស្ទន់​ក្ដី​ ​អម្បោះ​រងជើង​ក្ដី​ ​ក៏​ហៅថា​លាភ​ដែរ​។​ ​ដែល​ហៅថា​ ​បង្អោន​នោះ​ ​គឺ​ម្ចាស់​ទាន​បញ្ចេញ​ ​វាចា​ថា​ ​ពួក​យើង​នឹង​ឱ្យ​ ​ពួក​យើង​នឹង​ធ្វើ​។​ ​ភិក្ខុ​បង្អោន​ ​(​លាភ​)​មក​ដើម្បី​ខ្លួន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​តាម​ប្រយោគ​។​ ​លាភ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុ​ត្រូវ​លះ​បង់​ដល់់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​
ថយ | ទំព័រទី ២១៧ | បន្ទាប់