សិក្ខាបទ​ទី​ ​៣​


 ​[​២៥៥​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​នៅ​វត្ដ​ជេតវន​ ​ជា​របស់​អនាថបិណ្ឌិក​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​តែង​ពាំនាំ​ពាក្យ​ញុះញង់​របស់​ភិក្ខុ​ទាំងឡាយ​ដែល​បង្កហេតុ​ប្រកួត​ប្រកាន់​ឈ្លោះ​វិវាទគ្នា​ ​ឮ​ពាក្យ​ភិក្ខុ​ខាង​ណេះ​ហើយ​យក​ទៅ​ ​និយាយប្រាប់​ភិក្ខុ​ខាង​ណោះ​ ​ដើម្បី​បំបែក​ភិក្ខុ​ខាង​ណេះ​ ​ឮ​ពាក្យ​ភិក្ខុ​ខាង​ណោះ​ហើយ​យក​មក​និយាយប្រាប់​ភិក្ខុ​ខាង​ណេះ​ ​ដើម្បី​បំបែក​ភិក្ខុ​ខាង​ណោះ​ ​ព្រោះហេតុនោះ​ ​សេចក្ដី​ក​ហេតុ​ទាំងឡាយ​ដែល​មិនទាន់​កើត​ ​ក៏​កើតឡើង​ផង​ ​សេចក្ដី​ក​ហេតុ​ទាំងឡាយ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ដោយ​ក្រៃលែង​ឡើង​ផង​។​ ​ពួក​ភិក្ខុ​ណាមួយ​ដែល​ជា​អ្នកមាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ហេតុអ្វីបានជា​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​តែង​ពាំនាំ​ពាក្យ​ញុះញង់​របស់​ភិក្ខុ​ទាំងឡាយ​ ​ដែល​បង្កហេតុ​ប្រកួត​ប្រកាន់​ឈ្លោះ​វិវាទគ្នា​ ​ឮ​ពាក្យ​ភិក្ខុ​ខាង​ណេះ​ ​ហើយ​យក​ទៅ​និយាយប្រាប់​ភិក្ខុ​ខាង​ណោះ​ ​ដើម្បី​បំបែក​ភិក្ខុ​ខាង​ណេះ​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់