​[​១៣២​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​កាល​ត្រាច់​បិណ្ឌបាត​ ​តាមលំដាប់​ផ្ទះ​ ​ក្នុង​ក្រុង​រាជគ្រឹះ​ហើយ​ ​ក៏​ចូល​ទៅកាន់​ផ្ទះ​ ​របស់​អគ្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ឈរ​នៅក្នុង​ទីសម​គួរ​។​
 [​១៣៣​]​ ​អគ្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បានឃើញ​ព្រះមានព្រះភាគ​ ​កំពុង​ទ្រង់​ឈរ​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ឃើញ​ហើយ​ ​បាន​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​
​អ្នកណា​បរិបូណ៌​ដោយ​វិជ្ជា​បី​ ​មាន​ជាតិ​ ​(​ដ៏​បរិសុទ្ធ​)​ ​ជា​អ្នកចេះ​ចាំ​គម្ពីរ​ច្រើន​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​វិជ្ជា​ ​ចរណៈ​ ​អ្នកនោះ​ ​ទើប​គួរ​បរិភោគ​ ​នូវ​បាយាស​នេះ​បាន​។​
​[​១៣៤​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​ ​កាល​ពោល​នូវ​ពាក្យ​ច្រើន​ ​តែ​ជា​អ្នក​ជ្រោកជ្រាក​សៅហ្មង​ ​ខាងក្នុង​ ​ត្រូវ​សេចក្តី​កុហក​រួបរឹត​ហើយ​ ​មិន​ឈ្មោះថា​ ​ព្រាហ្មណ៍​ ​ព្រោះ​ជាតិ​ឡើយ​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់