​ក្សត្រ​ ​ព្រាហ្មណ៍​ ​វេស្សៈ​ ​សុទ្ទៈ​ ​ចណ្ឌាល​ ​អ្នក​ចោលសំរាម​ ​ដែល​មាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​មានចិត្ត​បញ្ជូន​ទៅ​ ​កាន់​ព្រះនិព្វាន​ ​មាន​សេចក្តី​ប្រឹងប្រែង​មាំមួន​ជានិច្ច​ ​រមែង​ដល់​នូវ​សេចក្តី​បរិសុទ្ធិ​ ​ដ៏​ក្រៃលែង​បាន​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ដឹង​យ៉ាងនេះ​ចុះ​។​

 [​១៣០​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សុទ្ធិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​

​អគ្គិ​ក​សូត្រ​ ​ទី៨​


 [​១៣១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​អគ្គិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​លាយ​នូវ​បាយាស​ ​ដោយ​សប្បិ​ ​ដោយ​បំណង​ថា​ ​អាត្មាអញ​ ​នឹង​បូជា​ភ្លើង​ ​នឹង​បំរើ​នូវ​ការ​បូជា​ភ្លើង​។​
ថយ | ទំព័រទី ៩៩ | បន្ទាប់