​គោ​ទាំង១៤​ ​ដែល​រក​មិនឃើញ​អស់៦ថ្ងៃ​ ​នឹង​ថ្ងៃនេះ​ហើយ​ ​របស់​សមណៈ​នេះ​ ​ប្រហែល​មិន​មាន​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សមណៈ​នេះ​ ​នៅជា​សុខ​ ​ល្ង​សូម្បី​មានតែ​ស្លឹក​មួយ​ ​ឬ​មាន​ស្លឹក​ពីរ​ដែល​ខូច​ក្នុង​ចម្ការ​ ​របស់​សមណៈ​នេះ​ ​ប្រហែល​មិន​មាន​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សមណៈ​នេះ​នៅជា​សុខ​ ​កណ្តុរ​ទាំងឡាយ​ ​រាំរែក​ដោយ​ការ​លោត​លេង​ ​ក្នុង​ជង្រុក​ទទេ​ ​របស់​សមណៈ​នេះ​ ​ប្រហែល​មិន​មាន​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សមណៈ​នេះ​នៅជា​សុខ​ ​កម្រាល​ដែល​ក្រាល​ចោល​ប្រាំពីរ​ខែ​ ​សឹង​ដេរដាស​ដោយ​បាណកជាតិ​ទាំងឡាយ​ ​របស់​សមណៈ​នេះ​ ​ប្រហែល​មិន​មាន​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សមណៈ​នេះ​ ​នៅជា​សុខ​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់