កូនប្រុស​ ​កូនស្រី​ ​ដែល​ពោះម៉ាយ​ ​ឬ​មេម៉ាយ​ ​មានកូន​មួយ​ ​ឬ​មានកូន​ពីរ​ ​របស់​សមណៈ​នេះ​ ​ប្រហែល​មិន​មាន​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សមណៈ​នេះ​នៅជា​សុខ​ ​ស្រមោច​ ​ដែល​មានខ្លួន​សៅហ្មង​ ​ដោយ​ប្រជ្រុយ​(​១​)​ ​យកជើង​បៀតបៀន​ ​នូវ​សេចក្តី​លក់​ ​របស់​សមណៈ​នេះ​ ​ប្រហែល​មិន​មាន​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សមណៈ​នេះ​ ​នៅជា​សុខ​ ​ម្ចាស់បំណុល​ ​របស់​សមណៈ​នេះ​ ​មក​ទារ​ថា​ ​អ្នក​ចូរ​ឲ្យ​មក​ ​ចូរ​ឲ្យ​មក​ ​ដូច្នេះ​ ​ក្នុង​បច្ចូសសម័យ​ ​ប្រហែល​មិន​មាន​ទេ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សមណៈ​នេះ​នៅជា​សុខ​។​
​[​១៤៨​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​គោ១៤​ ​ដែល​រក​មិនឃើញ​អស់៦ថ្ងៃ​ ​នឹង​ថ្ងៃនេះ​ហើយ​ ​របស់​តថាគត​ ​មិន​មាន​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​នៅជា​សុខ​ ​ម្នាល​ព្រាហ្មណ៍​ ​ល្ង​សូម្បី​

​(​១​)​ ​សត្វ​បាណកជាតិ​ដែល​មានខ្លួន​រអុ​ជៗ​ ​រទុះ​ៗ​។​
ថយ | ទំព័រទី ១១១ | បន្ទាប់