​បពិត្រ​ភិក្ខុ​ ​អ្នក​ចូល​មករ​ក​ព្រៃ​ស្ងាត់​ ​ឥតមាន​មនុស្ស​ ​ជា​ព្រៃ​ដ៏​ជ្រៅ​គួរឲ្យ​ខ្លាច​ច្រើន​ ​លោក​មាន​កាយ​ដ៏​ល្អ​ ​ប្រកបដោយ​ប្រយោជន៍​ ​មិនបាន​ញាប់ញ័រ​ ​ទើប​ចំរើន​ឈាន​ដ៏​ល្អ​ក្រៃពេក​បាន​ ​ក្នុង​ព្រៃ​ណា​គ្មាន​ចំរៀង​ ​ឬ​ក្នុង​ព្រៃ​ណា​គ្មាន​ល្បែង​ប្រគំ​ ​ព្រះ​មុនី​ក៏​អាស្រ័យ​នៅ​ ​ក្នុង​ព្រៃ​នោះ​តែម្នាក់ឯង​ ​ព្រះ​មុនី​មានចិត្ត​ត្រេកអរ​ ​នៅក្នុង​ព្រៃ​ម្នាក់ឯង​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​ជា​ការ​អស្ចារ្យ​ប្រាកដ​ដល់​ខ្ញុំ​ ​ខ្ញុំ​កំពុង​ប្រាថ្នា​នូវ​ត្រី​ទិព្វ​ ​គឺ​ព្រហ្មលោក​ដ៏​ប្រសើរ​ ​សំគាល់​លោក​ថា​ជា​អ្នក​ទៅ​កើតជា​មួយ​នឹង​មហាព្រហ្ម​ ​ជាធំ​ក្នុង​លោក​ដែរ​ ​ព្រោះ​ហេតុអ្វី​ ​លោក​ដ៏​ចំរើន​អាស្រ័យ​នៅក្នុង​ព្រៃ​ដែល​ឥត​មនុស្ស​ ​លោក​ធ្វើ​នូវ​តបៈ​ក្នុង​ទីនេះ​ ​ដើម្បី​ដល់​នូវ​ព្រហ្មលោក​ឬ​។​
​[​១៩០​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ធម្មជាតិ​ណាមួយ​ ​គឺ​សេចក្តី​ប្រាថ្នា​ក្តី​ ​សេចក្តី​ត្រេកអរ​ក្តី​ ​មាន​ប្រការ​ផ្សេង​ៗ​ ​អាស្រ័យ​នៅក្នុង​ធាតុ​ទាំងឡាយ​ ​គឺ​អារម្មណ៍​មាន​សភាព​ ​មិន​តែមួយ​ ​សព្វ​ៗ​កាល​ ​មានការ​មិនដឹងជា​មូល​ ​ប្រភព​ជា​គ្រឿង​
ថយ | ទំព័រទី ១៣៨ | បន្ទាប់