​ញុំាង​ជន​ឲ្យ​ជាប់​ចំពាក់​ ​ធម្មជាតិ​ទាំងអស់​នោះ​ ​តថាគត​ ​បាន​ធ្វើឲ្យ​វិនាស​ ​ព្រមទាំង​ឫសគល់​អស់ហើយ​ ​តថាគត​នោះ​ ​មិន​ប្រាថ្នា​ ​មិន​អាស្រ័យ​នូវ​តណ្ហា​ ​មិន​ចូល​ទៅ​រក​តណ្ហា​ ​(​និង​អវិជ្ជា​ឡើយ​)​ ​មាន​សេចក្តី​ឃើញ​ដ៏​បរិសុទ្ធ​ ​ក្នុង​ធម៌​ទាំងពួង​ ​ហើយ​ដល់​នូវ​សម្ពោធិញ្ញាណ​ ​ដ៏​ប្រសើរ​ក្រៃលែង​ ​តថាគត​ ​គួរ​ដល់​ព្រហ្មលោក​ ​ជា​អ្នក​ក្លៀវក្លា​ ​តែង​ដុត​បំផ្លាញ​នូវ​កិលេស​ ​(​ដោយ​ឈាន​ទាំងពីរ​)​។​

 [​១៩១​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ភារ​ទ្វា​ជ​គោត្ត​ព្រាហ្មណ៍​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ស្មើដោយ​ជីវិត​ ​តាំងពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់