ខ្ញុំ​សូម​រំឭក​លោក​ ​ដែល​ជា​អ្នកមាន​ស្មារតី​ ​ព្រោះថា​ ​ធុ​លី​ ​គឺ​កិលេស​ ​ដែល​បណ្ឌិត​ហៅថា​ ​បាតាល​(​១​)​ ​(​នេះ​)​ ​លំបាក​នឹង​ឆ្លង​ណាស់​ ​ធុ​លី​ ​គឺ​កាម​ ​កុំ​នាំ​លោក​ទៅ​ឡើយ​ ​ដូច​សត្វស្លាប​ ​ដែល​ប្រឡាក់​ខ្លួន​ដោយ​អាចម៍ដី​ ​ប្រឹង​ទទះ​ជ​ម្រុះ​ធុ​លី​ ​ដែល​ប្រឡាក់​ខ្លួន​ ​ឲ្យ​ធ្លាក់​ចេញ​ ​យ៉ាងណា​ ​ភិក្ខុ​អ្នកមាន​ព្យាយាម​ ​មានស្មារតី​ ​តែង​ធ្វើ​ធុ​លី​ ​គឺ​កិលេស​ ​ដែល​ប្រឡាក់​ខ្លួន​ ​ឲ្យ​ធ្លាក់​ចេញ​ ​យ៉ាងនោះ​ឯង​។​

 ក្នុង​កាលនោះ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ដល់​នូវ​សេចក្តី​សង្វេគ​ ​ដោយសារ​ទេវតា​នោះ​ធ្វើឲ្យ​សង្វេគ​។​

​ឧបដ្ឋាន​សូត្រ​ ​ទី២​


 [​២៤២​]​ ​សម័យមួយ​ ​មាន​ភិក្ខុ​មួយ​រូប​ ​នៅក្នុង​ដងព្រៃ​មួយ​ ​នា​ដែន​កោសល​។​ ​ក៏​ក្នុង​កាលនោះ​ ​ភិក្ខុ​នោះ​ ​ចូល​ទៅកាន់​ទី​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​ហើយ​ដេកលក់​។​
​(​១​)​ ​ប្រែថា​ ​“​ពិភពនាគ​”​ ​ក៏បាន​ ​ថា​ ​“​សមុទ្រ​”​ ​ក៏បាន​ ​ថា​ ​“​ភ្លើង​ក្នុង​ទន្លេ​”​ ​ក៏បាន​ ​ខ្មែរយើង​ពីដើម​ ​ធ្លាប់​នាំគ្នា​និយាយ​ថា​ ​“​បា​ដាល​”​ ​(​បាលី​លិបិក្រម​)​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់