[​២៤៣​]​ ​គ្រានោះ​ ​ទេវតា​ដែល​អាស្រ័យ​នៅក្នុង​ដងព្រៃ​នោះ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ ​ដល់​ភិក្ខុ​នោះ​ ​ចង់​ធ្វើ​ភិក្ខុ​នោះ​ឲ្យ​សង្វេគ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​ភិក្ខុ​នោះ​ ​ដោយ​គាថា​ទាំងឡាយ​ថា​ ​
​បពិត្រ​ភិក្ខុ​ ​លោក​ចូរ​ក្រោក​ឡើង​ ​លោក​សិង​ធ្វើអ្វី​ ​លោក​មានប្រយោជន៍​អ្វី​ ​ដោយ​ការ​សិង​ ​ព្រោះថា​ ​ការ​លក់​របស់​លោក​ ​ដែល​មាន​កិលេស​ក្តៅរោលរាល​ ​មុត​ដោយ​សរ​ ​គឺ​តណ្ហា​ ​មាន​សេចក្តី​លំបាក​ ​លោក​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​ពុទ្ធសាសនា​ ​ដោយ​សទ្ធា​ណា​ ​លោក​ចូរ​ចំរើន​នូវ​សទ្ធា​នោះ​ចុះ​ ​ចូរ​កុំ​លុះ​ក្នុង​អំណាច​នៃ​ការ​លក់​នេះ​ឡើយ​។​
​[​២៤៤​]​ ​ភិក្ខុ​នោះ​តប​ថា​ ​បុគ្គល​មាន​ប្រាជ្ញា​ទន់​ ​ជ្រប់​ចុះ​ក្នុង​កាម​ទាំងឡាយ​ណា​ ​កាម​ទាំងឡាយ​នោះ​ ​មិន​ទៀង​ ​មិន​ឋិតថេរ​ឡើយ​ ​(​ការ​ដេកលក់​ក្នុង​វេលា​ថ្ងៃ​)​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់