[​២៦៤​]​ ​គ្រានោះ​ឯង​ ​ទេវតា​ដែល​អាស្រ័យ​នៅ​ ​នាដងព្រៃ​នោះ​ ​ជា​អ្នក​អនុគ្រោះ​ ​ប្រាថ្នា​នូវ​ប្រយោជន៍​ដល់​ភិក្ខុ​នោះ​ ​ចង់​ធ្វើ​ភិក្ខុ​នោះ​ឲ្យ​សង្វេគ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ពោល​គាថា​នឹង​ភិក្ខុ​នោះ​ថា​
​លោក​នៅក្នុង​ព្រៃ​តែម្នាក់ឯង​ ​ដូចជា​កំណាត់ឈើ​ ​ដែលគេ​ចោល​នៅក្នុង​ព្រៃ​មែន​ ​តែ​មាន​ជន​ច្រើន​គ្នា​ស្រឡាញ់​លោក​នោះ​ ​ដូច​ពពួកសត្វ​ក្នុង​ឋាននរក​ ​ស្រឡាញ់​ពួក​ទេវតា​ ​ក្នុង​ឋានសួគ៌​។​

 លំដាប់នោះ​ឯង​ ​ភិក្ខុ​នោះ​ ​លុះ​ទេវតា​នោះ​ ​ធ្វើឲ្យ​សង្វេគ​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​សង្វេគ​។​

​សជ្ឈាយ​សូត្រ​ ​ទី១០​


 [​២៦៥​]​ ​សម័យមួយ​ ​ភិក្ខុ​មួយ​រូប​នៅក្នុង​ដងព្រៃ​មួយ​ ​ក្នុង​ដែន​កោសល​។​ ​ក៏​សម័យ​នោះ​ ​កាលមុន​ ​ភិក្ខុ​នោះ​ជា​អ្នក​ស្វាធ្យាយ​ច្រើនហួស​ពេលវេលា​។​ ​ដល់​សម័យ​ក្រោយមក​ ​ភិក្ខុ​នោះ​ ​ក៏​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ជា​អ្នក​នៅ​ស្ងៀម​ ​ញុំាង​កាល​ឲ្យ​ប្រព្រឹត្ត​កន្លងទៅ​ ​(​ដោយ​ផល​សមាបត្តិ​សុខ​)​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់