លោក​ហិតផ្កា​ ​ដែល​កើត​ក្នុងទឹក​នុ៎ះ​ ​ដែលគេ​មិនបាន​ឲ្យ​ ​បពិត្រ​លោកអ្នក​និរទុក្ខ​ ​ការ​ហិត​នុ៎ះ​ ​ជា​អង្គ​មួយ​នៃ​ការ​លួច​ ​លោក​ឈ្មោះថា​ជា​អ្នក​លួច​ក្លិន​។​
​[​២៧៦​]​ ​ភិក្ខុ​នោះ​ ​តប​ថា​ ​អាត្មា​មិនបាន​នាំទៅ​ ​មិនបាន​កាច់​ទេ​ ​គ្រាន់តែ​ហិតផ្កា​ ​ដែល​កើត​ក្នុងទឹក​ ​អំពី​ចម្ងាយ​ទេតើ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​អ្នក​និយាយ​ថា​ ​អាត្មា​លួច​ក្លិន​ ​ចុះ​បុរស​ដែល​មានអំពើ​ផ្តេសផ្តាស​ ​ជីក​គាស់​ក្រអៅឈូក​ ​កាច់​ផ្កាឈូក​យ៉ាងនេះ​ ​ហេតុអ្វី​ ​ក៏​អ្នក​មិនថា​ឲ្យ​បុរស​នុ៎ះ​ផង​(​១​)​ ​។​
​[​២៧៧​]​ ​ទេវតា​ ​តប​ថា​ ​បុរស​ដែល​ល្មោភ​ផ្តេសផ្តាស​ ​ជា​អ្នក​ប្រឡាក់​ ​(​ដោយ​រាគាទិក្កិលេស​)​ ​ហួសកំណត់​ ​ពាក្យ​របស់ខ្ញុំ​មិន​មាន​ ​ក្នុង​បុរស​នោះ​ទេ​ ​ខ្ញុំ​គួរ​និយាយ​តែ​នឹង​លោក​ម្នាក់​ហ្នឹង​ ​(​ព្រោះ​)​ ​សត្វ​ដែល​ឥតមាន​ទីទួល​ ​ពោល​គឺ​កិលេស​ ​

​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​កាលដែល​ទេវតា​កំពុង​ស្តី​ឲ្យ​ភិក្ខុ​នោះ​ ​មាន​តាបស​ម្នាក់​ ​ចុះ​ជីក​គាស់​ក្រអៅឈូក​ ​កាច់​ផ្កាឈូក​
ថយ | ទំព័រទី ២០៤ | បន្ទាប់