​ជា​អ្នក​ស្វែងរក​សេចក្តី​ស្អាត​ ​អស់​កាល​ជានិច្ច​ ​សូម្បី​មាន​បាប​ប៉ុន​ចុង​សក់​ ​ក៏​ប្រាកដ​ដូចជា​ប៉ុន​មេឃ​។​
​[​២៧៨​]​ ​ភិក្ខុ​នោះ​តប​ថា​ ​ម្នាល​ទេវតា​ ​អ្នក​ស្គាល់​អាត្មា​មែន​ ​អ្នក​អនុគ្រោះ​អាត្មា​មែន​ ​ម្នាល​ទេវតា​ ​កាលណាបើ​អ្នក​ឃើញ​អាត្មា​ធ្វើ​ដូច្នេះ​ ​អ្នក​គប្បី​និយាយ​ឲ្យ​អាត្មា​ទៀត​ចុះ​។​
​[​២៧៩​]​ ​ទេវតា​តប​ថា​ ​ខ្ញុំ​មិនបាន​ចិញ្ចឹម​លោក​ទេ​ ​មិនមែន​គ្រាន់បើ​ជាង​លោក​ទេ​ ​លោក​គប្បី​ទៅកាន់​សុគតិ​ ​ដោយ​កម្ម​ណា​ ​បពិត្រ​ភិក្ខុ​ ​លោក​ត្រូវ​ដឹង​កម្ម​នោះ​ខ្លួន​លោក​ចុះ​។​

 គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ ​លុះ​ទេវតា​នោះ​ ​ធ្វើឲ្យ​សង្វេគ​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​សង្វេគ​។​

​ចប់​ ​វន​សំយុត្ត​ ​។​

ថយ | ទំព័រទី ២០៥ | បន្ទាប់