​[​២៩២​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​សេចក្តី​ចំរើន​ ​របស់​បុគ្គល​អ្នកមាន​ស្មារតី​ ​រមែង​មាន​សព្វកាល​ ​អ្នកមាន​ស្មារតី​ ​តែង​ដល់​នូវ​សេចក្តី​សុខ​ ​គុណ​ដ៏​ប្រសើរ​ ​របស់​បុគ្គល​អ្នកមាន​ស្មារតី​ ​រមែង​មាន​ជានិច្ច​ ​តែ​អ្នកមាន​ស្មារតី​ ​មិន​រួចចាក​ពៀរ​ទេ​។​ ​លុះតែ​បុគ្គល​ណា​ ​មានចិត្ត​ត្រេកអរ​ ​ក្នុង​ការ​មិន​បៀតបៀន​ ​អស់​ថ្ងៃ​និង​យប់​ទាំងអស់​ ​មាន​ចំណែក​មេត្តាចិត្ត​ ​ចំពោះ​ពួក​សត្វ​ទាំងពួង​ ​បុគ្គល​នោះ​ ​ទើប​មិន​មាន​ពៀរ​ ​ដោយហេតុ​នីមួយ​ឡើយ​។​

​សានុ​សូត្រ​ ​ទី៥​


 ​[​២៩៣​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​យក្ស​បាន​ចាប់​សានុ​សាមណេរ​ ​ជា​បុត្ត​របស់​ឧបាសិកា​ម្នាក់​។​
 ​[​២៩៤​]​ ​គ្រានោះ​ឯង​ ​ឧបាសិកា​នោះ​ ​ខ្សឹកខ្សួល​ ​បាន​ពោល​គាថា​ទាំងនេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ២១៤ | បន្ទាប់