ខ្ញុំ​បានឮ​ព្រះអរហន្ត​ទាំងឡាយ​ថា​ ​បុគ្គល​ទាំងឡាយ​ណា​ ​រក្សា​ឧបោសថ​ប្រកបដោយ​អង្គ៨​ ​ក្នុង​ថ្ងៃទី១៤​ ​ថ្ងៃទី១៥​ ​និង​ថ្ងៃទី៨នៃ​បក្ស​ ​ទាំង​បា​រិហា​រិក​បក្ខ​ផង​(​១​)​ ​ឈ្មោះថា​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ពួក​យក្ស​ ​មិន​យាយី​បុគ្គល​នោះ​ឡើយ​ ​ឥឡូវ​ថ្ងៃនេះ​ ​ខ្ញុំ​ឯង​ឃើញ​ពួក​យក្ស​ ​យាយី​សានុ​សាមណេរ​។​
​[​២៩៥​]​ ​យក្ស​តប​ថា​ ​នាង​បានឮ​ពាក្យ​ព្រះអរហន្ត​ទាំងឡាយ​ ​ដោយ​ប្រពៃ​ថា​ ​បុគ្គល​ទាំងឡាយ​ណា​ ​រក្សា​ឧបោសថ​ ​ប្រកបដោយ​អង្គ៨​ ​ក្នុង​ថ្ងៃទី១៤​ ​ថ្ងៃទី១៥​ ​និង​ថ្ងៃទី៨នៃ​បក្ស​ ​ទាំង​បា​រិហា​រិក​បក្ខ​ផង​ ​ឈ្មោះថា​ ​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​ពួក​យក្ស​ ​មិន​យាយី​បុគ្គល​ទាំងនោះ​ទេ​ ​

​(​១​)​ ​បា​រិហា​រិក​បក្ខ​នេះ​ ​សំដៅយក​ថ្ងៃ​បដិ​ជា​គរ​ឧបោសថ​ ​គឺ​ថ្ងៃ​ខាងដើម​ ​និង​ថ្ងៃ​ខាងចុង​ ​នៃ​បកតិ​ឧបោសថ​ ​(​ថ្ងៃ​អម​បកតិ​ឧបោសថ​)​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់