​នាង​គប្បី​និយាយប្រាប់​សានុ​សាមណេរ​ ​ដែល​ភ្ញាក់​ឡើង​ថា​ ​នេះ​ជា​ពាក្យ​របស់​ពួក​យក្ស​ ​(​ប្រាប់​)​ ​ថា​ ​លោក​កុំ​ធ្វើអំពើ​អាក្រក់​ ​ក្នុង​ទី​ចំពោះមុខ​ ​ឬ​ទី​កំបាំងមុខ​ឡើយ​ ​បើ​លោក​នឹង​ធ្វើ​ ​ឬ​កំពុង​ធ្វើ​ ​នូវ​អំពើលាមក​ ​លោក​ទុកជា​ហោះ​រត់​ទៅ​ ​ក៏​មិន​រួច​អំពី​សេចក្តី​ទុក្ខ​ដែរ​។​
​[​២៩៦​]​ ​សានុ​សាមណេរ​ភ្ញាក់​ឡើង​ ​និយាយ​ថា​ ​ញោម​ ​ពួក​ជន​តែង​យំ​រក​បុគ្គល​ ​ដែល​ស្លាប់​បាត់​ទៅ​ហើយ​ ​ឬបុគ្គល​ដែល​រស់នៅ​ ​តែ​គេ​មិនឃើញ​ញោម​ ​ញោម​ឃើញ​អាត្មា​នៅ​រស់នៅ​ឡើយ​ ​ញោម​ ​ហេតុអ្វី​ក៏​ញោម​យំ​រក​អាត្មា​។​
​[​២៩៧​]​ ​ឧបាសិកា​តប​ថា​ ​លោក​កូន​ ​ជន​ទាំងឡាយ​តែង​យំ​រក​បុគ្គល​ ​ដែល​ស្លាប់​បាត់​ទៅ​ហើយ​ ​ឬបុគ្គល​ដែល​រស់នៅ​ ​តែ​គេ​មិនឃើញ​ ​ម្យ៉ាងទៀត​បុគ្គល​ណា​ ​លះបង់​កាម​ទាំងឡាយ​ហើយ​ ​បែរជា​ត្រឡប់​មករ​ក​កាម​ ​ក្នុង​លោក​នេះ​វិញ​ ​
ថយ | ទំព័រទី ២១៦ | បន្ទាប់