[​៣០៤​]​ ​(​បុន​ព្វ​សុ​មាតា​ពោល​ថា​)​ ​ប្រពៃ​ណាស់​ហ្ន៎​ ​កូន​កើត​ហើយ​ ​ដេក​នៅ​នា​ទ្រូង​ ​ដែល​ជា​បណ្ឌិត​ ​កូន​របស់​អញ​ ​ស្រឡាញ់​ធម៌​ដ៏​បរិសុទ្ធ​ ​របស់​ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​ម្នាល​បុន​ព្វ​សុ​ ​ចូរ​ឯង​បាន​សុខ​ស្រួល​ ​អញ​បាន​ខ្ពង់ខ្ពស់​ ​(​ក្នុង​សាសនា​)​ ​តាំងពី​ថ្ងៃនេះ​ហើយ​ ​ទាំង​នាង​ឧត្តរា​ ​ក៏​ចូរ​ស្តាប់​អរិយសច្ច​ទាំងឡាយ​ ​ដែល​អញ​ ​និង​ឯង​ ​ឃើញ​ហើយ​ចុះ​។​

​សុទត្ត​សូត្រ​ ​ទី៨​


 [​៣០៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​សីត​វ័ន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​បាន​ទៅដល់​ក្រុង​រាជគ្រឹះ​ ​ដោយ​កិច្ចការ​នីមួយ​(​១​)​។​ ​អនាថបិណ្ឌិក​គហបតី​ ​បានឮ​ដំណឹង​ថា​ ​ព្រះពុទ្ធ​កើតឡើង​ហើយ​ក្នុង​លោក​ ​ក៏​មានប្រាថ្នា​ ​ដើម្បី​ចូល​ទៅ​ជួបនឹង​ព្រះមានព្រះភាគ​ ​ក្នុងខណៈនោះ​ឯង​។​ ​គ្រានោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​
​(​១​)​ ​កិច្ចការ​នីមួយ​ក្នុង​ទីនេះ​ ​សំដៅយក​ការ​ជួញ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២១ | បន្ទាប់