​ថ្ងៃនេះ​ជា​កាលមិនគួរ​ ​ដើម្បី​ចូល​ទៅ​ជួប​ព្រះមានព្រះភាគ​ទេ​ ​ចាំ​ដល់​ថ្ងៃស្អែក​ ​អាត្មាអញ​ ​នឹង​ចូល​ទៅ​ជួប​ព្រះមានព្រះភាគ​ ​ដោយ​កាលគួរ​ ​ពុំខាន​។​ ​កាលបើ​សតិ​តាំងនៅ​ក្នុង​ពុទ្ធគុណ​ហើយ​ ​គាត់​ដេក​ក្នុង​មួយ​រាត្រី​ ​ក្រោក​ឡើង៣ដង​ ​ដោយ​ស្មានថា​ភ្លឺ​ហើយ​។​ ​គ្រានោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​ក៏​ចូល​ទៅ​រក​សីវ​ថិ​ក​ទ្វារ​ ​(​ទ្វារ​ស្មសាន​)​។​ ​ពួក​អមនុស្ស​ ​ក៏​បើកទ្វារ​ឲ្យ​។​
 [​៣០៦​]​ ​គ្រានោះ​ ​កាល​អនាថបិណ្ឌិក​គហបតី​ ​កំពុង​ចេញទៅ​អំពី​នគរ​ ​ពន្លឺ​ក៏​បាត់​ទៅ​ ​ងងឹត​ក៏​កើត​ប្រាកដ​ឡើង​ ​សេចក្តី​ភ័យ​ ​តក់ស្លុត​ ​និង​ការ​ព្រឺរោម​ ​ក៏​កើតឡើង​។​ ​គាត់​ចង់​ត្រឡប់​មក​អំពី​ទីនោះ​វិញ​។​ ​គ្រានោះ​ឯង​ ​យក្ស​ឈ្មោះ​ ​សិវ​កៈ​ ​បំបាំង​ខ្លួន​មិន​ឲ្យ​ឃើញ​ ​ធ្វើ​សំឡេង​ឲ្យ​ឮ​ឡើង​ថា​ ​
ថយ | ទំព័រទី ២២២ | បន្ទាប់