សក្ក​សំយុត្ត​
​សុ​វីរ​សូត្រ​ ​ទី១​


 [​៣២៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​នោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 ​[​៣២៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​ពួក​អសុរ​ ​ច្បាំង​តគ្នា​នឹង​ពួក​ទេវតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​ហៅ​ទេវបុត្ត​ឈ្មោះ​ ​សុ​វីរៈ​ ​មក​ថា​ ​ម្នាលបា​សុ​វីរៈ​ ​ពួក​អសុរ​ទាំង​នុ៎ះ​ ​ច្បាំង​តគ្នា​នឹង​ពួក​ទេវតា​ ​ម្នាលបា​សុ​វីរៈ​ ​ចូរ​អ្នក​ទៅ​តតាំង​នឹង​ពួក​អសុរ​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុ​វីរ​ទេវបុត្ត​ ​ទទួល​ទេវបញ្ជា​ ​របស់​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​យ៉ាងនេះ​ហើយ​ ​ក៏​ធ្វើ​ពួក​អសុរ​ ​ឲ្យ​ដល់​នូវ​សេចក្តី​ប្រមាទ​។​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់