[​៣៣២​]​ ​សក្កទេវរាជ​ ​តប​ថា​ ​ប្រសិនបើ​បុគ្គល​ណាមួយ​ ​មិន​រស់នៅ​ក្នុង​កន្លែងណា​មួយ​ ​ដោយ​ឥតមាន​ការងារ​ ​ផ្លូវ​នោះ​ឯង​ហើយ​ ​ជា​ផ្លូវ​ព្រះនិព្វាន​ ​ម្នាល​សុ​វីរៈ​ ​ចូរ​អ្នក​ទៅ​ក្នុង​ទីនោះ​ចុះ​ ​ចូរ​អ្នកធ្វើ​អញ​ឲ្យ​ដល់​ក្នុង​ទីនោះ​ផង​។​

 [​៣៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អម្បាលដូច​យ៉ាង​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​កំពុង​សោយ​ផលបុណ្យ​របស់​ខ្លួន​ ​សោយរាជ្យ​ជា​ឥស្សរាធិបតី​ ​ជាង​ពួក​ទេវតា​ ​នៅ​ឋាន​តាវត្តិង្ស​ ​ម្តេច​គង់​សរសើរ​សេចក្តី​ប្រឹងប្រែង​ ​និង​ការ​ព្យាយាម​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ធ្វើ​ការណ៍​នុ៎ះ​ ​ឲ្យ​ល្អ​ក្នុង​ធម្មវិន័យ​ចុះ​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​ ​បាន​បួស​ក្នុង​ធម៌​វិន័យ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​ដោយ​ប្រពៃ​យ៉ាងនេះ​ ​គួរណាស់តែ​រវៀសរវៃ​ ​ប្រឹងប្រែង​ ​ព្យាយាម​ ​ដើម្បី​ដល់​នូវ​មគ្គផល​ ​ដែល​ខ្លួន​មិនទាន់​ដល់​ ​ដើម្បី​បាន​នូវ​មគ្គផល​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ ​ដែល​ខ្លួន​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​កុំបី​អាក់ខាន​ឡើយ​។​

​សុសិ​ម​សូត្រ​ ​ទី២​


 [​៣៣៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង
ថយ | ទំព័រទី ២៣៩ | បន្ទាប់