​ហើយ​អត់ឱន​ ​ចំពោះ​បុគ្គល​មាន​កំឡាំង​ខ្សោយ​ ​បណ្ឌិត​ទាំងឡាយ​ ​សរសើរ​ជន​នោះ​ ​ថា​ជា​អ្នកមាន​សេចក្តី​អត់ទ្រាំ​ដ៏​ក្រៃលែង​ ​ព្រោះថា​ ​បុគ្គល​មាន​កំឡាំង​ថយ​ ​តែង​អត់សង្កត់​ជានិច្ច​ ​កំឡាំង​របស់​ជន​ណា​ ​ជា​កំឡាំង​ពាល​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​សំដៅ​កំឡាំង​ជន​នោះ​ថា​ ​មិនមែន​ជា​កំឡាំង​ទេ​ ​ជន​អ្នក​តិះដៀល​ ​ចំពោះ​បុគ្គល​អ្នកមាន​កំឡាំង​ ​ជា​អ្នកមាន​ធម៌​គ្រប់គ្រង​ ​មិន​មាន​ទេ​ ​អ្នកណា​ខឹង​តបនឹង​បុគ្គល​អ្នក​ខឹង​ ​សេចក្តី​អាក្រក់​ ​រមែង​មានដល់​អ្នកនោះ​ឯង​ ​ព្រោះ​សេចក្តី​ខឹង​តប​នោះ​ ​ឯ​បុគ្គល​អ្នក​មិន​ខឹង​តបនឹង​បុគ្គល​អ្នក​ខឹង​ ​ឈ្មោះថា​ ​ឈ្នះ​សង្គ្រាម​ ​ដែល​ឈ្នះ​បាន​ដោយ​កម្រ​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់