​បុគ្គល​ណា​មានស្មារតី​ ​ដឹង​ថា​ ​បុគ្គល​ដទៃ​ខឹង​ ​ហើយ​ទ្រាំអត់​បាន​ ​(​បុគ្គល​នោះ​)​ ​ឈ្មោះថា​ ​ប្រព្រឹត្ត​នូវ​ប្រយោជន៍​ ​ដល់​ជន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង១​ ​អ្នកដទៃ១​ ​កាល​ជន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​កំពុង​សះជា​នឹងគ្នា​ ​ពួក​ជន​ណា​សំគាល់​ថា​គេ​ល្ងង់​ ​(​ពួក​ជន​នោះ​)​ ​ឈ្មោះថា​ ​មិន​យល់​ធម៌​ច្បាស់​ទេ​។​ ​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សក្ក​ទេ​វាន​មិន្ទ​ ​ពោល​គាថា​ទាំងឡាយ​ហើយ​ ​ពួក​ទេវតា​ក៏​អនុមោទនា​ ​តែ​ពួក​អសុរ​នៅ​ស្ងៀម​។​
 [​៣៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ពួក​បរិស័ទ​របស់​ទេវតា​ ​និង​អសុរ​ ​បាន​និយាយ​គ្នា​ ​យ៉ាងនេះ​ថា​ ​គាថា​ទាំងឡាយ​ ​ដែល​វេបចិត្តិ​អសុរិន្ទ​ពោល​ហើយ​ ​គាថា​ទាំងនោះ​ ​សុទ្ធតែ​ប្រកបដោយ​ការ​ធ្លាក់ចុះ​ក្នុង​អាជ្ញា​ ​ប្រកបដោយ​ការ​ធ្លាក់ចុះ​ក្នុង​សស្ត្រា​ ​ឯ​សេចក្តី​ប្រកួត​ប្រកាន់​ ​ក៏​ព្រោះហេតុនេះ​ ​សេចក្តី​ទាស់ទែង​ ​ក៏​ព្រោះហេតុនេះ​ ​ការ​ឈ្លោះ​ ​ក៏​ព្រោះហេតុនេះ​ ​ចំណែក​គាថា​ទាំងឡាយ​ ​ដែល​សក្ក​ទេ​វាន​មិន្ទ​ ​ពោល​ហើយ​នោះ​ឯង​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់