​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​សក្ក​ទេ​វាន​មិន្ទ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទី​ដែល​គួរ​ត្រេកអរ​ ​តើ​ដូចម្តេច​។​
​[​៤០០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​អារាម​ដែលគេ​គោរព​ ​ព្រៃ​ដែលគេ​គោរព​ ​ស្រះ​បោក្ខរណី​ដែលគេ​តាក់តែង​ល្អ​ហើយ​ ​នៅ​មិនទាន់​ដល់​មួយ​ចំណិត​ ​នៃ​ទី​ដែល​មនុស្ស​គួរ​ត្រេកអរ​ ​ជា​ចំណិត​គេ​ចែកជាចំណែក​ដប់​ប្រាំ​មួយ​ៗ​ដង​ ​ដែល​ជាទី​ពួក​ព្រះអរហន្ត​គង់នៅ​ ​ទោះជា​ស្រុក​ ​ឬ​ជា​ព្រៃ​ ​ជាទី​ទំនាប​ ​ឬ​ជាទី​ទួល​ ​ទីនោះ​ជា​ភូមិ​គួរ​ត្រេកអរ​។​

​យ​ជ​មាន​សូត្រ​ ​ទី៦​


 ​[​៤០១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ថ្វាយបង្គំ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់